នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ព្រះចៅអធិការវត្តឧត្ដមរង្សីរស្មីសាមគ្គី (ហោវត្តសោយ) ព្រះនាម គង់ ចាន់ថុល មានសង្ឃដីកាថា ប្តេជ្ញានឹងរួមចំណែកក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការអប់រំ ផ្សព្វផ្សាយ និង ណែនាំដល់ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តឱ្យឈប់ប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពបៃតងក្នុងវត្តអារាម និងមិនមានសំណល់ប្លាស្ទិករាយបាយក្នុងបរិវេណវត្តអារាម ។

លើសពីព្រះចៅអធិការវត្តសោយ ព្រះសង្ឃគ្រប់ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត ប្ដេជ្ញាយ៉ាងមុតមាំក្នុងការចូលរួមយុទ្ធការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការផ្សព្វផ្សាយ អប់រំ ណែនាំដល់ពុទ្ធបរិស័ទដែលអញ្ជើញទៅធ្វើបុណ្យទាន ឬទៅកម្សាន្ដក្នុងវត្ត លោកតា លោកយាយ ឧបាសក ឧបាសិកាដែលអញ្ជើញទៅសមាទានសីលនៅថ្ងៃឧបោសថសីល ពិធីបុណ្យនានា និងពេលនិមន្ដទៅទេសនានៅតាមពិធីបុណ្យផ្សេងៗជាដើម ដើម្បីជាគំរូភាពសម្រាប់យកទៅអនុវត្តនៅតាមបណ្ដាវត្តទាំង ២៧ និងអាស្រម ១នៅក្នុងស្រុកអូររាំងឪ ។

សូមជម្រាបជូនថា វត្តឧត្ដមរង្សីរស្មីសាមគ្គី (ហោវត្តសោយ) មានព្រះសង្ឃសរុបចំនួន ៨អង្គ អាចារ្យ និងគណៈកម្មការវត្តចំនួន ២២នាក់ ដែលស្ថិតនៅក្នុងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕

 

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន