ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុវជនចំនួនជាង ៣លាននាក់បានប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិន ប្រើ ថង់ ប្លាស្ទិកទេ» ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវជន ដោយផ្តើមពីការមិនប្រើ ប្រាស់ ថង់ ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍ ដើម្បីរួម ចំណែក ក្នុងការកាត់បន្ថយ ការបង្កើត និងការចោលសំរាមតាម សាលា រៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូត ដល់ បាន ផ្លាស់ ប្តូរ ទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត ។

ប្រសាសន៍ថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃការប្រកាសបើកយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ! នៅពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត រួមនឹងពិធីចុះអនុស្សារណៈយោគយល់រវាងក្រសួងបរិស្ថាននិងរដ្ឋបាល ខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ។

រាប់ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៣,០០៨,០៧១ អង្គ/នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន ១១១,០៥៦ នាក់ សិស្សានុសិស្សសរុបចំនួន ២,៨៣៥,០៨៧ នាក់ កម្មករកម្មការិនី និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៦១,៩២៨ នាក់ ដោយបានចុះផ្សព្វផ្សាយសរុបចំនួន ៨,៦៦០លើក ក្នុងសាលារៀនសរុបចំនួន ៦,៦៥៥សាលា រោងចក្រ/សហគ្រាស/ប្រជាពលរដ្ឋ សរុបចំនួន ១២០ កន្លែង សហគមន៍ចំនួន ៦៥ កន្លែង និងវត្ដអារាមចំនួន ២២ វត្ត នៅក្នុងក្រុង/ស្រុកចំនួន ១៩៦ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕

 

 

 

 

     

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន