នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់អេមីរ៉េត។
កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈប្រតិភូនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧៧ រួមជាមួយនឹងប្រទេសចិន បានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាស ធាតុលើពិភពលោក ដែលមានចំណុចមួយ ចំនួនដូចខាងក្រោម ៖

១-ភាគីទាំងអស់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាស  ធាតុ។ យោងតាមព័ត៌មាននៃបរិមាណឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) បានឲ្យដឹងថា សកម្មភាពដែលបានធ្វើកន្លងមក មិនអាចទប់ស្កាត់នូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស បានឡើយ។

២-ជំរុញការកៀរគរមូលនិធិអាកាសធាតុបៃតង ឲ្យបានយ៉ាងតិចណាស់ ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ និងមូលនិធិផ្សេងទៀត ដូចជា មូលនីធិបន្សាំនឹងអាកាសធាតុ មូលនិធិសម្រាប់ការបាត់បង់និងខូចខាត (Lose and Damage) ដោយការប្រែប្រួលអាកាសធាតុជាដើម។

៣-បង្កើនការអភិវឌ្ឍថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល ព្រមទាំងការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

៤-បង្កើនតម្លៃកាបូនឱ្យបានសមរម្យសម្រាប់លើកទឹកចិត្តដល់សកម្មភាពកាត់បន្ថយការ  ប្រែប្រួលអាកាសធាតុ។

៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព និងបង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

៦-ពង្រឹងសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសជាកោះតូចៗ ដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុឱ្យកាន់តែរឹងមាំក្នុងការសាមគ្គីគ្នា ដើម្បីពង្រីកកម្លាំងចរចា ស្វែងរកការគាំទ្រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយមិនទុកចោលអ្នកណាម្នាក់ រងគ្រោះដោយសារតែការបាត់ បង់ និងបំផ្លាញ (lose and Damage) ដោយការប្រែប្រួលអាកាសធាតុឡើយ។

កិច្ចប្រជុំកំពូលនេះ បានបង្ហាញនូវជំហររួម ដែលស្របទៅនឹងគោលនយោបាយ និង
ការតាំងចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕

   

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា