នៅក្នុងត្រីមាសដំបូងនេះ សមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានរួមមាន ប្រជាពលរដ្ឋជាង៣លានអង្គ/នាក់(៣,១៨៣,៦៧១អង្គ/នាក់)ចូលរួម និងបានប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ២០២៣ ។ សម្រេចបានកូនឈើចំនួន ១,២១៤,៣០០ដើម ក្នុងចំណោមខេត្ត/ក្រុងចំនួន២៥ ដែលក្នុងនោះមានប្រភេទឈើប្រណិតៗដូចជា ធ្នុង បេង នាងនួន ក្រញូង ឈើទាល គគី ក្ងោក និងប្រភេទឈើផ្សេងៗ នៃយុទ្ធនាការថ្ងៃ១០តុលា២០២៣ស្តីពី ការដាំ និងស្តារព្រៃឈើឡើងវិញសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នឹងការដាំដើមឈើត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដីសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។ បន្ថែមពីនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចំនួន ៤ ដោយម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ព័ត៌មានលំអិត សូមទស្សនាលីងវីដេអូនៅខាងក្រោម)

សូមបញ្ជាក់ថា នាវាបរិស្ថានមានត្រីវិស័យបង្ហាញផ្លូវច្បាស់លាស់ ទទួលបានផលជាផ្លែផ្កាក្នុងរយៈពេល១០០ថ្ងៃនៃត្រីមាសដំបូងនេះ គឺដោយមានផែនទីបង្ហាញផ្លូវពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានភាពលំអិត ងាយស្រួសវាស់វែងលទ្ធផលការងារ និងជាក់លាក់នេះហើយ បានរុញច្រានឱ្យនាវាបរិស្ថានកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ៕

   

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា