វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានសហការជាមួយមូលនិធិ W Foundation បានរៀបចំវេទិកា ស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ លោក Kevin W Lee ប្រធានមូលនិធិ W Foundation បានលើកឡើងថាវេទិកាពិភពលោកថ្ងៃនេះ បាននាំមកនូវគំនិតជាច្រើន នុវានុវត្តន៍ ការផ្លាស់ប្តូរលទ្ធផលសិក្សាស្រាវជ្រាវ ការកសាងភាពជាដៃគូថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ចក់ និងការឆ្លើយតបដោយប្រសិទ្ធភាព ការប្រែប្រួលអាកាសធាតុ នៅលើសាកលលោក និងនៅប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត បានមានប្រសាសន៍ថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់ នឹង ការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯឧត្តមបានលើកឡើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាជន លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ។ ឯឧត្តមបានលើកទឹកចិត្តឱ្យមានការប្រគួតប្រជែញគ្នាលើការបញ្ជាក់ និងការវាយតម្លែឥណទានកាបូន នៅលើពិភាពលោក។ ចំពោះប្រទេសកម្ពុជា ឯកឧត្តមបានសង្កត់ធ្ងន់លើការវិនិយោគឥណទានកាបូនពីវិស័យកសិកម្ម ថាមពល ការដឹកជញ្ជូន និងការគ្រប់គ្រងសំណល់រឹង រាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានតាំងចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួនប្រមាណ៤១ ភាគរយ នៅត្រឹមឆ្នាំ២០២៣ ប្រសិនជាមានការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យាគ្រប់គ្រាន់។ ម្យ៉ាងទៀត ដើម្បីសម្រេចបានយុទ្ធសាស្ត្រអព្យាក្រិតកាបូន គឺត្រូវទាមទាឱ្យការបញ្ចេញពីប្រភាព មានតុល្យភាពជាមួយអាងកាបូន។ ជាមួយគ្នានេះឯកឧត្តមបានជំរុញឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយយុត្តិធម៍ ជាពិសេសសដល់ប្រទេស ដែលរងគ្រោះ និងត្រូវការពិតប្រាកដដើម្បីឆ្លើយតបនឹងការប្រែប្រួលការកាសធាតុ។
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ប្រមាណជា៣០០ ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពានិជ្ជកម្មឥណទានកាបូននៅលើពិភពលោក៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com