ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរា រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ការដាក់បញ្ចូលតំបន់កោះរ៉ុងជាឧទ្យានជាតិកាលពីពេលថ្មីៗនេះ គឺជាចលនាចូលរួមការអភិរក្សក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។ ជាកិច្ចសម្ភាសន៍ដែលធ្វើឡើងនៅទីស្តីការក្រួសបរិស្ថាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ “ការដាក់បញ្ចូល គឺជាការចូលរួមចលនាអភិរក្សធនធានធម្មជាតិក្នុងស្រុក តំបន់ និងអន្តរជាតិ។កោះរ៉ុងជាកោះដែលមានតម្លៃជីវសាស្ត្រខ្ពស់គួរសមដែលមានរុក្ខជាតិ និងធនធានធម្មជាតិកម្រដែលអាចមិនមាននៅកន្លែងផ្សេងទៀត”។

បន្ថែមពីនេះ តំបន់កោះរ៉ុង គឺជាចរាចរណ៍មច្ឆរាពីឈូងសមុទ្រថែ មកកម្ពុជា វាជាជម្រកសត្វមួយធំសម្រាប់ការផ្តល់ធនធានជលផលដល់ប្រជានេសាទ។ ទន្ទឹមនឹងនេះតំបន់កោះរ៉ុង មានផ្កាថ្មដ៏ស្រស់ស្អាតដែលកម្ពុជាត្រូវការអភរិក្សសម្រាប់កំណើនទេសចរណ៍ជាអតិបរមាបើទោះបីកម្ពុជាមានតំបន់ផ្កាថ្មជាច្រើនផ្សេងទៀតក៏ដោយ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានដាក់បញ្ចូលផ្ទៃដី៥២,៤៩៨ ហិកតាដែលគ្របដណ្តប់កោះចំនួន៧ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្ចាស់ក្រៅ កោះម្ចាស់ក្នុង និងសមុទ្រជុំវិញ៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន