ទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នាកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង ជំហររបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក។ ក្នុងនោះ កម្ពុជាបានអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា គោលនយោបាយបរិស្ថាន ដោយបានអនុម័តយុទ្ធសាស្ត្រជាតិ “ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូល” និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាព អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ការគ្រប់គ្រងសំរាមប្លាស្ទិក និងការជំរុញឱ្យប្រជាជនកម្ពុជាច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបអនុវត្តគោលការណ៍ 4R (បដិសេធ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃឡើងវិញ)។ ការអភិរក្សព្រៃឈើ និងបរិស្ថាន បានដាក់ចេញការដាំកូនឈើជាង ២លានដើម ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយចំនួនចំណុចក្តៅនៃភ្លើងឆេះព្រៃ និងអនុវត្តច្បាប់បរិស្ថានតឹងរ៉ឹងដោយតម្រូវឱ្យវិស័យឯកជនដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ជាដើម។

សកម្មភាពចម្បងទាំងនេះ គឺឈានឆ្ពោះទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រជាតិរយៈពេលវែង ដែលក្នុងនោះមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាផែនការជាតិ និងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាទិសដៅក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ធានាការបាត់បង់ជីវចម្រុះ និង ការបំពុលដោយប្លាស្ទិក។

លើសពីនេះ កម្ពុជា ក៏បានអំពាវនាវ និងជំរុញឱ្យមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តការក្នុងតំបន់លើវិស័យសំខាន់ៗ និងគាំទ្រយ៉ាងមុតមាំតាមរយៈស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះជាដើម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះគឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពួកយើងដើម្បីរៀបចំសម្រាប់ COP30 នាពេលខាងមុខនៅក្នុងប្រទេសប្រេស៊ីល។ សម្រាប់សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំពោះCOP30 កម្ពុជាជឿជាក់ថា លទ្ធភាពទទួលបានសមធម៌នៃហិរញ្ញវត្ថុអាកាសធាតុ និងបច្ចេកវិទ្យាបៃតងដែលមានតម្លៃសមរម្យត្រូវតែជាធាតុផ្សំស្នូល។ បើគ្មានធនធានដែលអាចព្យាករណ៍បាន គ្មានរដ្ឋសមាជិកណាអាចអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនបានពេញលេញនោះទេ។ ដូច្នេះ អាស៊ានត្រូវតែនិយាយដោយសំឡេងខ្លាំងមួយ ដើម្បីធានាថាកង្វល់របស់យើងត្រូវបានគេឮ និងគោរពក្នុងការចរចាជាសាកល៕

   

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង