នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន វ័នរ៉ុដគ្រុប (ខេមបូឌា) ឯ.ក តបតាមការអញ្ជើញរបស់លោក Jiao Jinfeng នាយកប្រតិបត្តិក្រុមហ៊ុន។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីឈ្វេងយល់ពីការវិវឌ្ឍបច្ចេកវិទ្យាទំនើបនៃរថយន្តអគ្គិសនី (EV) ដែលប្រើប្រាស់ថាមពលស្អាត។

ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានក្នុងការជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគគម្រោងបៃតងនៅកម្ពុជា តាមរយៈការប្រើរថយន្ត EV ដែលជាការរួមចំណែកកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច (Carbon Dioxide – CO2) ទៅក្នុងបរិយាកាស ដែលកត្តានេះនឹងនាំឱ្យខ្យល់នៅកម្ពុជាកាន់តែស្អាត និងបរិសុទ្ធ។

សកម្មភាពនេះ បានឆ្លើយតប និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅឆ្ពោះទៅរកប្រទេសមួយដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព និងអព្យាក្រឹតកាបូន នាឆ្នាំ២០៥០៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបណ្តុះគំនិតស្អាត និងបៃតងដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគីរី សម្រាប់ថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ អាទិត្យ, 26 តុលា, 2025 ក្រសួងបរិស្ថានបណ្តុះគំនិតស្អាត និងបៃតងដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគីរី សម្រាប់ថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ
សិក្ខាសាលាពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកោះស្ថិតក្នុងដែនសមុទ្រកម្ពុជា
ថ្ងៃ អាទិត្យ, 26 តុលា, 2025 សិក្ខាសាលាពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកោះស្ថិតក្នុងដែនសមុទ្រកម្ពុជា
សាលារៀនចំនួន៦ ឈ្នះជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥»
ថ្ងៃ សុក្រ, 24 តុលា, 2025 សាលារៀនចំនួន៦ ឈ្នះជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥»