កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាពនៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធនការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបាន ទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI។



ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 7 កក្កដា, 2026
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
