ប្រតិបត្តិករចំនួន៥៤អង្គភាព/ស្ថាប័ន និងមន្ត្រីឧទ្យានុរក្សចំនួន៩៩រូប បានទទួលបណ្ណមេត្រីបរិស្ថាន ឆ្នាំ២០២៦ ដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់ពីក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃឃើញថាបានអនុវត្តសកម្មបានល្អ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានតាមរយៈការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»ដើម្បីធានាបាននូវចីរភាពបរិស្ថាននៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងវាយតម្លៃខ្ពស់ចំពោះ ប្រតិបត្តករមេត្រីបរិស្ថានទាំងអស់ ដែលបានអនុវត្តសកម្មភាពនាពេលកន្លងមក ក្នុងការចូលរួមចំណែកដ៏សំខាន់ សម្រេចបាននូវការលើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយលើកកម្ពស់ចំណេះដឹង ដល់សិស្ស និស្សិត យុវជន និងសាធារណជនទូទៅ ឱ្យយល់ដឹងកាន់តែច្បាស់អំពីបញ្ហាបរិស្ថាន សុខភាព អនាម័យបរិស្ថាន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ស្អាតក្នុងទឹក ស្អាតលើដី និងស្អាតក្នុងខ្យល់ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន សហការជាមួយ ក្រុមការងារវាយតម្លៃគុណវុឌ្ឍិមេត្រីបរិស្ថាន របស់មន្ទីរបរិស្ថានរាជធានី ខេត្ត បានធ្វើការវាយតម្លៃ និងជ្រើសរើសរូបវន្តបុគ្គល និងនីតិបុគ្គល ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានប្រតិបត្តិមេត្រីបរិស្ថានបានល្អប្រសើរ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ដើម្បីធានាបាននូវចីរភាពបរិស្ថាននៅកម្ពុជា បានចំនួន ៥០៣បណ្ណ និងប្រតិបត្តិករចំនួន៥៤អង្គភាព/ស្ថាប័ន និងមន្ត្រីឧទ្យានុរក្សចំនួន៩៩រូប បានទទួលក្នុងឆ្នាំ២០២៦។

ឯកឧត្ដម ឡេង ជីវិន អគ្គនាយក អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានឱ្យដឹងថា កម្មវិធីលើកទឹកចិត្តប្រតិបត្តិកមេត្រីនាពេលនេះជំរុញស្មារតីប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ចូលរួមសម្អាតភូមិឋាន សហគមន៍ ស្ថាប័នរបស់ខ្លួន តាមទីសាធារណៈ និង ផ្លូវជាតិគ្មានសំរាម និងសំណល់ផ្លាស្ទិក ដើម្បីធានាបាន កម្ពុជាស្អាត និងបៃតង ដែលជាការទាក់ទាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ និងការរស់នៅប្រកបដោយសុខមាលភាព។

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន