ឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេស កាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូ បានអញ្ជើញចូលរួមក្នុងវេទិកាធំៗ នៃកិច្ចប្រជុំ ក្នុងនោះ ពីធីបើកកិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថែលបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺ បង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន។

កិច្ចប្រជុំកំពូលនេះ បានលើកឡងពីការចូលរួមចែករំលែកក្នុងវេទិកាដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាការប្រែប្រួលអាកាសធាតុផង ការការពារនៃហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុផង និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

សូមបញ្ជាក់ថានៅក្នុងវេទិកានេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានាធិបតីចំនួន ៨ រូប នាយករដ្ឋមន្ត្រី ១ រូប និងរដ្ឋមន្រ្តី នៃប្រទេសចំនួន ៥០ ហើយមានការចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអង្គការដៃគូ អង្គការសហប្រជាជាតិ សរុបប្រមាណ ២០០០ នាក់។

នៅក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ចែករំលែកនូវការអនុវត្តកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ដែលមានភាពប្រាកដនិយម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសរំលេចចេញនូវភាពជោគជ័យលើភាពស្អាត ភាពបៃតង និងនិរន្តរភាពរបស់កម្ពុជា៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ