នៅក្នុងឱកាសទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (Battery) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពសាធារណៈ។ ឯកឧត្តមបានមានប្រសាសន៍ជំរុញឱ្យមានការសិក្សារបស់គម្រោង យកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម Stefan Messerer បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នៅតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា មានការរស់ប្រកបដោយភាពស្អាត មានបរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើន។

សូមបញ្ជាក់ថា កម្ពុជាបានពង្រឹងការទទួលខុសត្រូវខ្ពស់លើសំណល់គ្រោះថ្នាក់ ដូចជាថ្មពិលប្រើរួចបោះចោល។ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិល នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ទប់ស្កាត់ការបោះចោលលាយឡំជាមួយសំរាមទូទៅ ឬួមទាំអការប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រង តាមលក្ខណៈបច្ចេកទេស។

ក្រសួងបរិស្ថាន គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ECOLOGICON GmbH តាមរយៈគម្រោង BATTPRO ដែលគាំទ្របច្ចេកទេសទំនើប ពីប្រទេសអាល្លឺម៉ង់ ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងថ្មពិល និងធ្វើប្រព្រឹត្តិកម្មសំណល់អេឡិចត្រូនិក បន្ទាប់ពីការប្រើប្រាស់រួច ហៅថាយន្តការ EPR។ តាមការស្រាវជ្រាវជាបឋម កម្ពុជានាំចូលថ្មពិល ប្រមាណជាង៤០០តោនក្នុងឆ្នាំ ហើយសំណល់ប្រមូល បានត្រឹមតែ៦០តោនប៉ុណ្ណោះ ដើម្បីយកទៅស្តុកទុក និងធ្វើប្រព្រឹត្តិកម្មដោយសុវត្ថិភាព៕

   

 

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន