ការពង្រឹងហេដ្ឋរចនាសម្ព័ន្ធលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។

អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម ត្រូវបាន គណៈកម្មាធិការគ.គ.ស. កំពុងពង្រឹងលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងកែច្នៃសំរាម។ កិច្ចខិតខំប្រឹងប្រែងនេះ រួមមានការទាញយកធនធានពីសំណល់ ការញែកសំរាមតាំងពីថ្នាក់មូលដ្ឋាន ទីតាំងអាជីវកម្ម ឬរោងចក្រជាដើម និងការពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាម។

សូមជម្រាបជូនថា គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ មានចក្ខុវិស័យរួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ធានាបាននូវការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងមានសោភ័ណភាពទាក់ទាញ ស្របទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។

   

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ