នៅថ្ងៃទី២១-២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម​ សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រភាពធន់នឹងអាកាសធាតុ ហៅកាត់ថា SPCR (Strategic Program on Climate Resilience) បាន ដឹកនាំប្រតិភូកម្ពុជា​ ដែលជាមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានរដ្ឋបាល ការពារ និងអភិរក្សធម្មជាតិ និងជាប្រធានដឹកនាំកម្មវិធី SPCR មន្ត្រីជំនាញនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង មន្រ្តីជំនាញ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ប្រទេសជ្រើសរើសសាកល្បងអនុវត្តកម្មវិធី សាកល្បងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា PPCR (Pilot program on Climate resilience) ក្រោមមូលនិធិវិនិយោគអាកាសាធាតុ។ កិច្ចប្រជុំនេះមានសមាជិក សមាជិកា តំណាងប្រទេសទាំង២៨ ដែលជាប្រទេសត្រូវបានជ្រើសរើសសាកល្បងអនុវត្តកម្មវិធី PPCR ក្នុងនោះក៏មានអ្នកជំនាញការខាងប្រែប្រួលអាកាសធាតុ អ្នកស្រាវជ្រាវតំណាងADB និងអ្នកពាក់ព័ន្ធតំណាងលេខាធិការដ្ឋានគោលនយោបាយ ផែនការនិងកិច្ចការអន្តរជាតិ​ នៃនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិនៃសាធារណរដ្ឋហ្វីលីពីន ប្រមាណជាង៨០នាក់។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធ្វើការចែករំលែកបទពិសោធន៍លើបញ្ហាប្រឈមផេ្សងៗ និង រាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី PPCR ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ