រសៀលថ្ងៃសៅរិ៍១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងទី៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនិប័ត្រដល់សិក្ខាកាម ចំនួន ៣វគ្គ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ជំនាន់ទី១១ ដល់ទី១៣ នៅទីស្តីការក្រសួងបរិស្ថាន។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថាយុវជន ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ នាពេលនេះត្រូវយក ចំណេះដឹងទៅអនុវត្តន៍ចំគោលដៅ និងភារកិច្ច របស់ខ្លួន ឱ្យមានប្រសិទ្ឋភាពខ្ពស់ ប្រកបដោយគុណភាព សមធម៌ គុណធម៌តាមលទ្ឋិ ប្រជាធិបតេយ្យ ជាពិសេសអភិវឌ្ឍន៍ខ្លួនឯងក្នុងការចូលរួមអភិវឌ្ឍសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើការវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំក្នុងវគ្គ បណ្តុះបណ្តាលយុវជន និងបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងភាពជា អ្នកដឹកនាំ ប្រកបដោយ គុណភាព ភាពឈ្លាសវៃ ធ្វើយ៉ាងណាក្លាយជាយុវជនគំរូបន្ត ទៀតក៏ដូចជាធ្វើជា អ្នកបន្តវេន ក្នុងការចូលរួមសង្គម និងប្រទេសជាតិឱ្យមានការរីកចំរើន។ក្នុងនោះ ក៏មិនភ្លេចផងដែរបាន នូវខ្លឹមសារសំខាន់ចំនួន៤ ទាក់ទងនឹងសន្តិភាព ស្ថេរភាពនយោបាយ សេរីភាពសារព័ត៌មាន និងស្ថានភាពជីវភាពរបស់ប្រជាជនមានភាពរីកចំរើន ដែលជាចំណុចគន្លឹះដែលយុវជនត្រូវស្វែងយល់។
គូសបញ្ជាក់ថាយុវជនមកពីក្រសួង ស្ថាប័ននានា ចំនួន ៦២៣នាក់ បានបញ្ជាប់ដោយជោគជ័យវគ្គ បណ្តុះ បណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ជំនាន់ទី១១ រហូតដល់ជំនាន់ទី១៣៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ