នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព” ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយកនាអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ លោកជំទាវអគ្គនាយក បានផ្តល់អនុសាសន៍ និងខ្លឹមសារសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការងាររបស់ក្រសួងបរិស្ថានដូចជា កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជាពិសេសត្រូវស្វែងយល់ពី អ្វីទៅជាបរិស្ថាន? រួមទាំងស្នើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ លោកជំទាវអគ្គនាយក ក៏ស្នើសុំឱ្យសិស្សានុសិស្សដែលគ្រប់អាយុបោះឆ្នោតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ និងត្រូវតែប្រឹងប្រែងខិតខំរៀនសូត្រយកចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ដែលនឹងត្រូវបន្តវេនកសាងប្រទេសឱ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយចីរភាព។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ