នៅខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន បានរៀបចំវេទិកាស្ដីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ក្រោមប្រធានបទ «សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ» នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនប្ញទ្ធីគុណ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិមកពីទូទាំងប្រទេស ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រមាណ ២៥០ នាក់។

ឯកឧត្តម ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថាការចងបណ្តាញនេះជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ក្នុងឱ្យកាសនេះ ឯកឧត្តម សូ ខនប្ញទ្ធីគុណ បានលើកឡើងថា ការរៀបចំចងក្រងសហគមន៍មូលដ្ឋាននេះ ទាំងសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ និងសហគមន៍ផ្សេងៗទៀត ជាបណ្តាញ មានគោលបំណងរួមក្នុងការប្រមូលកម្លាំងរួមគ្នា ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ថា វេទិកា រយៈពេល២ថ្ងៃ នឹងផ្តោតលើ
១. ពិភាក្សា និងធ្វើបច្ចុប្បន្នភាព ពីការងារពាក់ព័ន្ធនឹងការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្នាក់មូលដ្ឋាន
២. ពិភាក្សាលើការរៀបចំ និងបង្កើតឱ្យមានយន្ដការសម្របសម្រួល និងគ្រប់គ្រងសហគមន៍មូលដ្ឋាន រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ (ខាងកើតទន្លេមេគង្គ ខាងជើងបឹងទន្លេសាប និង ខាងត្បូងបឹងទន្លេសាប) និងថ្នាក់ខេត្ត (តំបន់ការពារធម្មជាតិ) នៅទូទាំងប្រទេស។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី