នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានប្រជុំកោះពោធិ៍ របស់ក្រុមហ៊ុន អាយលែន ឌី.ជី (ខេមបូឌា) លីមីធីត ដែលសិក្សាវាយតម្លៃ ដោយក្រុមហ៊ុន Creative Green Design Co., Ltd. ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធរៀបចំ រដ្ឋបាលខេត្តកែប មន្ទីរបរិស្ថានខេត្តកែប និងតំណាងអង្គការ NGO Forum។
លទ្ធផលនៃអង្គប្រជុំនេះ បានសម្រេចនូវចំណុចចំនួនដូចខាងក្រោម៖
១. គាំទ្រគម្រោងអភិវឌ្ឍន៍នេះ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសម្រាប់គម្រោងអភិវឌ្ឍន៍នេះ
២. ក្រុមហ៊ុនវិនិយោគត្រូវរក្សាទុកព្រៃឈើឱ្យបានយ៉ាងតិច ៦០%នៃផ្ទៃដីអភិវឌ្ឍន៍សរុប
៣. ក្រុមហ៊ុនត្រូវពន្លឿនការរៀបចំផែនការមេឱ្យបានឆាប់ ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត
៤.ក្រុមហ៊ុនត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យាបានរួចរាល់ជាមុនសិន មុននឹងចាប់ផ្ដើម ដំណើរការអនុវត្តន៍គម្រោង
៥. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ និងសំណល់ភក់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បី កុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពកោះ និងគុណភាពទឹកសមុទ្រ
៦. ក្រុមហ៊ុនត្រូវកែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតដែលបានលើកឡើងដោយតំណាង ក្រសួង-ស្ថាប័នជំនាញទាំងអស់ទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ នេះ។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី