នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច‌ សំរឹទ្ធិស័ក‌ ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយសាលាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត បានរៀបចំពិធី‌អបអរសាទរ‌ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក‌ ៥ មិថុនា ឆ្នាំ២០១៨ ដើម្បីបំផុស​ អប់រំផ្សព្វផ្សាយ​ដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស និស្សិត ព្រះសង្ឃ‌ ប្រជាពលរដ្ឋ‌ទាំងអស់‌ក្នុងខេត្ត ឲ្យបានយល់ជ្រួតជ្រាបអំពីនយោបាយបរិស្ថានជាតិ​ និងចូលរួមថែរក្សាការពារបរិស្ថានប្រទេសកម្ពុជា​ ក្នុងតំបន់ និងលើសកលលោកឲ្យមាននិរន្តរភាពស្ថិតស្ថេរយូរអង្វែងសំដៅលេីកស្ទួយសុខុមាលភាព ជីវភាព‌រស់ និងសុវត្តិភាពសង្គ​ម​។

កម្មវិធីនេះ​ មានការអញ្ជើញជាអធិបតីដោយ​ ឯកឧត្ដម‌‌ អ៊ុុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង​ រួមទាំងមន្ទីរស្ថាប័នពាក់ព័ន្ធ​ សិស្សានុសិស្ស​ កងកំលាំងប្រដាប់អាវុធ
និងប្រជាពលរដ្ឋជុំវិញខេត្តសរុបប្រមាណ​ជាង២ពាន់នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម‌‌ អ៊ុុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង​ បានលើកឡើងថា​ ​ការងារបរិស្ថានជាកិច្ចការអាជ្ញាធរ​ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា​ ហើយវស័យបរិស្ថាននេះ​ ត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ និងតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី