នៅ វិទ្យាល័យ ហ៊ុនសែន កំពង់ត្រទ្បាច ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រ ២រោច ខែបឋមសាឌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាបូអូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរ ដោយមន្រ្តីជំនាញក្រសួងបរិស្ថាន បានអញ្ជើញធ្វើបង្ហាញ លើវឌ្ឍនភាពនៃការអនុវត្តការងារបរិស្ថានជាពិសេសកុច្ចគាំពារបរិស្ថាន និងការអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយចីរភាព ដោយមាន លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តមសាបូ អូហ្សាណូ រដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើ កំណែរទម្រង់របស់ខ្លួន ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៥នៃរដ្ឋសភា រួមមាន៖ ១-ការធ្វើទំនើបកម្មក្រសួងទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ២-ការអភិវឌ្ឍធនធានមនុស្ស និង បង្កើនសមត្ថភាព មន្រ្តីថ្នាក់ជាតិ និងមន្រ្តីថ្នាក់ក្រោមជាតិ ពិសេសដល់មន្រ្តីឧទ្យានុរក្ស ៣-ការផ្តល់ប្រតិ ភូកម្មដល់ថ្នាក់ក្រោមជាតិ ការចូលរួមការគ្រប់គ្រងសំណល់រឹង-រាវ សំណល់ ទឹកលូ និងទីក្រុងនិរន្តរភាព ដែលអនុញ្ញាតិឱ្យមន្ទីរបរិស្ថានធ្វើការផាក ពិន័យដល់បទល្មើសផ្សេងៗពាក់ព័ន្ធការងារបរិស្ថានដែលតម្រូវឱ្យមានកិច្ចសហការល្អ និង គាំទ្រពីគណៈអភិបាលខេត្ត ៤-ការចូលរួមការកាត់ បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការងារបរិស្ថានជាការងារអន្តរវិស័យទាមទារឱ្យ មាន ការចូលរួមពីស្ថាប័នពាក់ពន្ធ័នានា និងជាពិសេសតម្រូវឱ្យមានការចូលរួមពីយើងទាំងអស់គ្នាក្នុងកិច្ចគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាប្រកបដោយចីរភាព។
ឯកឧត្តម បានលើកទឹកចិត្ត សិស្សានុសិស្ស ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ដែលនឹងត្រូវបន្តវេនកសាងប្រទេសឱ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយចីរភាព។

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)