ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការនិងជា ប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម (គ.ម.ប.ស) តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែកក្តដាឆ្នាំ២០១៨ អញ្ជើញចែក ពូជគោ ជ្រូក ដល់សហគមន៍តំបន់ការពារធម្មជាតិ ភូមិអូរតូច ក្នុងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ខេត្តកំពត។

ឯកឧត្តម សូ ខនឬទ្ធីគុណ បានលើកឡើងថាការចែកពូជគោ ជ្រូកនេះជាជំហ៊ាន ដំបូងរបស់គណៈម្មាធិការមូលនិធិបរិស្ថាននិងសង្គម ដែលធ្វើការបែងចែកពូជគោ ជ្រូក ដលដល់ដៃប្រជាសហគមន៍ក្នុងដែនជម្រក ក៍ដូចឧទ្យានជាតិនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋានឲ្យល្អប្រសើរឡើង និងដើម្បីការការពារគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវ:ចម្រុះ ឲ្យបានគង់វង្ស។ ឯកឧត្តមបានផ្តាំផ្ញើរដល់សហគមន៍ត្រូវចូលរួមដាំឬស្សី និងវរ៍ផ្តៅឲ្យបានច្រើនស្របតាមភូមិមួយផលិតផល មួយ ហើយចូលរួមថែររក្សាការការពារព្រៃឈើ ទប់ស្កាត់ បទល្មើសព្រៃឈើ ការបបាញ់សត្វ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ហើយត្រូវចូលរួមថែរក្សាបរិស្ថាននៅតាមមូលដ្ឋានឲ្យបានល្អ។

តមក ឯកឧត្តម និងក្រុមការងារក្រសួងបរិស្ថាន បានចូលរួមដាំកូនឈើជាច្រើនដើម ទុកជាអនុស្សាវរីយ៍នៅបឋមសិក្សាអូរតូចស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ផងដែរ។ គួរបញ្ជាក់ថា៖ការចែកពូជគោ ជ្រូកនិងសម្ភារៈមួយចំនួន ដល់សមាគមន៍តំបន់ការពារធម្មជាតិ បានមកពីការឧបត្ថម្ភគាំទ្រថវិកាពីមូលនិធិបរិស្ថាន និងសង្គម៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ