នៅថ្ងៃចន្ទ ១០រោច និងថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ នឹងថ្ងៃទី៦ និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅខេត្តក្រចេះ មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរេដបូកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងាររេដបូក និងមានការអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ខណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ។ សិក្ខាសាលានេះមានសមាជិកចូលរួមប្រមាណ៩០នាក់ អញ្ជើញមកពីរដ្ឋបាលថ្នាក់មូលដ្ឋាន ក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនៈគីរី នាយក/នាយករងដែនជម្រកសត្វព្រៃ នាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើ/ជលផល និងក្រុមការងារលេខាធិការដ្ឋានរេដបូក ដែលក្នុងនោះមាន លោកបណ្ឌិត ឃន សារ៉េត ប្រធានលេខាធិការដ្ឋាន លោក ឡេង ជីវិន អនុប្រធាននាយកដ្ឋាន លោក អ៊ុយ កាម៉ាល អនុប្រធាននាយកដ្ឋាន និងជាអនុប្រធានលេខាធិការដ្ឋានរេដបូក លោកស្រី ឃ្លោក វិចិត្ររដ្ឋា ជាអនុប្រធាននាយកដ្ឋាន និងជាអនុប្រធានលេខាធិការដ្ឋានរេដបូក លោក ម៉េង វណ្ណារិទ្ធ អនុប្រធានការិយាល័យ និងមន្រ្តីមកពីរដ្ឋាបាលព្រៃឈើ និងមន្រី្តគម្រោង FCPFII។ គោលបំណងនៃសិក្ខាសាលាគឺ ផ្សព្វផ្សាយស្ដីពីរេដបូក និងការអនុវត្តសកម្មភាពរេដបូកនៅថ្នាក់ក្រោមជាតិ។ជាលទ្ធផលសិក្ខាកាមទទួលបាន៖ ១. ទស្សនទានរេដបូក និងវឌ្ឍនភាពក្របខ័ណ្ឌការងាររេដបូក ២. វឌ្ឍនភាពនៃការអភិវឌ្ឍគោលនយោបាយវិស័យព្រៃឈើ ៣. ផែនកសរអនុវត្តយុទ្ធសាស្រ្តរេដបូកជាតិ និងវិធីសាស្រ្តអនុវត្តទីវាល ៤.កិច្ចសហការ និងការគាំទ្ររបស់មន្ទីរវិស័យ និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិក្នុងកសរអនុវត្តសកម្មភាពរេដបូកនៅមូលដ្ឋាន៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ