ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានគូសបញ្ជាក់ថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាពរបស់ប្រទេសជាតិ នឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះយើងចាំបាច់ត្រូវការអ្នកមានជំនាញច្បាស់លាស់។ ការជំរុញរបស់ ឯកឧត្តម សាយ សំអាល់ ធ្វើឡើងនៅក្នុងពិធីជួបជុំពិភាក្សាអំពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រៀបចំជាដំបូងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់នៃតួនាទី និងសារៈសំខាន់នៃការសិក្សាផ្នែកវិទ្យាសាស្ត្រ និងវបច្ចេកវិទ្យា ដែលជាឧបករណ៍ដ៏អស្ចារ្យក្នុងការបង្ហាញនូវសេចក្តីពិត និងការអភិវឌ្ឍប្រទេសក្នុងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាពរបស់ប្រទេសជាតិ នឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះយើងចាំបាច់ត្រូវការអ្នកមានជំនាញច្បាស់លាស់។ ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកជំនាញសិក្សាលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានច្រើនថែមទៀត ព្រោះការសិក្សាស្រាវជ្រាវលើជំនាញនេះ មានតិចតួចនៅឡើយ។ យើងត្រូវហ៊ានមើលឆ្ងាយ នាពេលបច្ចុប្បន្ន យើងរៀនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បរក្សានូវស្ថេរភាព និងដើម្បីធានាសន្តិសុខរបស់កម្ពុជាផងដែរ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានអោយដឹងថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺមានសារៈសំខាន់ណាស់ដែលជាធាតុចូលក្នុងការផ្តល់នូវការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលបណ្តាប្រទេសនានានៅទូទាំងពិភពលោកបានវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ជាមួយការកែច្នៃអ្វីដែលថ្មីៗសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ សូមបញ្ជាក់ថា គោលបំណងដែលថ្នាក់ដឹកនាំក្រសួងបរិស្ថានផ្តួចផ្តើម ប្រមូលផ្តុំគំនិតនៃអ្នកជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្តោតទៅលើការពង្រឹងក្រមសីលធម៌នៃការស្រាវជ្រាវ ស្រលាញ់សច្ចភាព និងការចង់ដឹង ដើម្បីឈានឆ្ពោះទៅកាន់ភាពជោគជ័យនៃការអភិវឌ្ឍន៍ប្រទេសថែមទៀត៕

ព័ត៌មានបន្ថែម

កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ