ឯកឧត្តម អ៊ាង សុផល្លែត ពង្រឹងការងារថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដើម្បីការទទួលខុសត្រូវ ក្នុងផែនការយុទ្ឋសាស្រ្តរដ្ឋបាលទំនើបនៃក្រសួងបរិស្ថាន

នៅរសៀលថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំ ម៉ុក ម៉ារ៉ែត ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកលើកិច្ចការបរទេស និងដឹកនាំផែនការ ថវិកា គោលនយោបាយ និង យុទ្ធសាស្រ្តរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអគ្គនាយកដ្ឋានចំណេះដឹង និង ពត៏មានបរិស្ថាន បានដឹកនាំកិច្ចប្រជុំរួមជាមួយថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់នៃ អគ្គនាយកដ្ឋានចំណេះដឹង និង ពត៏មានបរិស្ថាន ។ បន្ទាប់ពីការរាយការណ៍សង្ខេប របស់លោកជំទាវ ងិន លីនណា អគ្គនាយិកានៃអគ្គនាយកដ្ឋាអគ្គនាយកដ្ឋានចំណេះដឹង និង ពត៏មានបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបាន ណែនាំ និង ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៤គឺ
១.ការពង្រឹងតួនាទី និងភារកិច្ចរបស់មន្រ្តីស្របតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានិងផែនការយុទ្ឋសាស្រ្តនៃការគ្រប់គ្រងបរិស្ថាននៃរដ្ឋបាលទំនើប របស់ក្រសួងបរិស្ថាន ដែលបញ្ជាក់ពីសេចក្តីថ្លៃថ្នូរក្នុងនាមជាមន្រ្តីរាជការបម្រើការក្នុងវិស័យបរិស្ថាន និង ជាតំណាងឱ្យជាតិ និងប្រជាពលរដ្ឋ១៦លាននាក់នៅទូទាំងប្រទេស
២.លើកកម្ពស់ការផ្សព្វផ្សាយបរិស្ថាន យកចិត្តទុកដាក់ ការទទួលខុសត្រូវក្នុងការពង្រឹងសមត្ថភាព អនុវត្តការងារអប់រំ និងផ្សព្វផ្សាយបរិស្ថានឱ្យបានទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងមានតុល្យភាព នូវរាល់សកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ដែលអាចផ្តល់ជាសារសំខាន់ៗ ទៅកាន់មហាជនទូទៅឱ្យទាន់ពេលវេលា។

៣.ជម្រុញការផ្សព្វផ្សាយឆ្លើយតបនឹងបញ្ហាបរិស្ថានកាន់តែស៊ីជម្រៅ និងឆាប់រហ័សតាមគ្រប់រូបភាព និង បណ្តាញផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបពីគុណតម្លៃបរិស្ថាន បានដល់ប្រជាពលរដ្ឋ។

៤.ត្រូវពង្រឹងម្ចាស់ការដឹកនាំ រៀបចំផែនការអប់រំ ផ្សព្វផ្សាយបរិស្ថាន និងរៀបចំព្រឹត្តិការណ៍នានា សហការជាមួយអង្គការ ដៃគូនានា ជាពិសេសបញ្ជ្រាបការយល់ដឹងពីបរិស្ថាននៅតាមសាលារៀន និងនៅតាមមូលដ្ឋានថ្នាក់ក្រោមជាតិ។

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន