នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមដាំដើមឈើនៅជុំវិញបរិវេណប្រាសាទបន្ទាយក្តី ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ជាមួយក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ប្រមាណ៤០០នាក់ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចស្វែងយល់ពីអរិយធម៌វប្បធម៌ និងបេតិកភណ្ឌក្នុងតំបន់អាស៊ាន ក៏ដូចជាមកចូលរួមសន្និសីទលើកទី២៤នៅខេត្តសៀមរាប។

លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ( JAC ) បានថ្លែងថា ព្រឹត្តិការណ៍ដាំដើមឈើនៅក្នុងតំបន់អង្គរនេះ នឹងជួយពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងជប៉ុន ក៏ដូចជាបានជួយផ្តល់ភាពបៃតងដល់ភពផែនដីថែមទៀត។

ឯកឧត្តម សាយ សំអាល់បានបញ្ជាក់ថាកម្មវិធីដាំដើមឈើនៅថ្ងៃនេះ ជាការល្អប្រសើរបំផុត បង្ហាញពីការខិតខំប្រឹងប្រែង រឹតចំណងសាមគ្គីភាពជាមួយគ្នារវាងកម្ពុជា និងជប៉ុន ក៏ដូចជាអាស៊ាននិងជប៉ុន ហើយបានស្វែងយល់ពីតំបន់ធម្មជាតិប្រវត្តិសាស្រ្ត សម្បត្តិបេកភណ្ឌរបស់ពិភពលោកផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកពីកិច្ចការអភិរក្សតំបន់រមណីដ្ឋានធម្មជាតិប្រវត្តិសាស្រ្តអង្គរ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់នេះ។ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាននាំយកនូវសុខសន្តិភាពជូនប្រទេស ហើយបង្កើតឱ្យឱកាសក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ តាមរយៈគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) និងការរីកចំរើននៃវិស័យទេសចរណ៍។ ឯកឧត្តម សាយ សំអាល់ ក៏បានរំឭកឡើងវិញពីការដឹកនាំគណៈកម្មាធិការនេះដោយមានសម្តេចវិបុលបញ្ញា សុខ អាន ជាសហប្រធាន ដែលពេលដែលសម្តេចវិបុលបញ្ញា នៅមានអាយុជីវិត បានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីបុព្វហេតុនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ សំរាម និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្ស ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗ និងទប់ស្កាត់បង្ក្រាបការបរបាញ់ ការជួញដូរសត្វ និងសាច់សត្វដោយខុសច្បាប់៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31