ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីឧត្តមឆន្ទៈបៃតង សហការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអេកូយុវទូតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ យោងតាមអ្នករៀបចំកម្មវិធី គោលបំណងនៃកម្មវិធីនេះគឺចង់ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនូវគំនិតបៃតង និងអនុវត្តទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួលការអប់រំ, ត្រូវបានជូនដំណឹងនិងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់ផែនដីរបស់យើង។ ជាមួយគ្នានេសះ ការគ្រប់គ្រងសំណល់រឹងសំរាម និងការការពារធនធានធម្មជាតិជាប្រធានបទក្នុងកិច្ចពិភាក្សា។

ដោយលើកការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការថែរក្សាអនាម័យបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនអ្នកចូលរួមអំពីតួនាទីភារកិច្ចរបស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងបរិស្ថានដែលបានផ្តោតលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ទាក់ទងនឹងបញ្ហាសំរាម ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងគ្រប់គ្រងសំណល់រឹងសំរាម។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយក្នុងនោះ បរិមាណសំរាមប្រមាណ ៣ ពាន់តោនក្នុងមួយថ្ងៃនៅ រាជធានីភ្នំពេញ និងប្រមាណ ៦០០ តោននៅខេត្តព្រះសីហនុ និងប្រមាណ ៤០០តោននៅខេត្តសៀមរាប។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ ជាន់ថ្នាក់ចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមញែកសំរាមឱ្យត្រឹមត្រូវតាមបច្ចេកទេសត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើងមានបរិស្ថាន ល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព។ ឯកឧត្តមបានបញ្ជាក់ថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នាដែលចាំបាច់ទាមទារការរួមគ្នាសម្អាតបរិស្ថានឱ្យបានស្អាតល្អ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប