ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបរិស្ថាននិងដៃគូសហការជាច្រើនទៀត បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ ក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូល និងកំណត់ពីវិសាលភាព និងវិចិត្យកម្មរបស់គម្រោង ក្របខណ្ឌការគ្រប់គ្រងសម្រាប់គម្រោងឱ្យមាននិរន្តរភាព និងការរៀបចំលិខិតុបករណ៍ពាក់ព័ន្ធសុវត្ថិភាពភាពបរិស្ថាន និងសង្គម ។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ បានមានប្រសាសន៍ថា ៖ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ធាតុចូលនានា ជាពិសេសការគ្រប់គ្រងតំបន់ការពារធម្មជាតិ បញ្ហាប្រឈម តម្រូវការអាទិភាពនានា ជាពិសេសតម្រូវការ ផ្នែកអភិវឌ្ឍន៍ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹងលិខិតុបករណ៍ការពារបរិស្ថាននិងសង្គមសម្រាប់គម្រោង មាន៖ ១-ក្របខណ្ឌគ្រប់គ្រងបរិស្ថាននិងសង្គម ២-ក្របខណ្ឌរៀបចំធ្វើផែនការរបស់ជនជាតិដើមភាគតិច ៣-ក្របខណ្ឌដំណើរការ និងទី៤ក្របខណ្ឌគោលនយោបាយស្តីពីការប្តូរទីតាំងលំនៅ ។
ឯកឧត្តមសង្ឃឹមជឿងជាក់ថា ៖ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះ យើងនឹងប្រមូលបាននូវធាតុចូលនិងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញបន្ថែមសម្រាប់ការរៀបចំឯកសារគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» នេះ ឱ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ និងដែលអាចអនុវត្តបាន។

សូមបញ្ញាក់ថាដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រសួងបរិស្ថានបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសសរស្តំចំនួន ០៥ គឺ(១) កិច្ចគាំពារបរិស្ថាន (២)កិច្ចការពារជីវៈចម្រុះ (៣)ការរស់នៅដោយចីរភាព (៤)រដ្ឋបាលទំនើប និង (៥)ការអភិរក្សធនធានធម្មជាតិ ។

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)