នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅអនុស្ថានីយអគ្គិសនីក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានប្រវែង ៧១ គ.ម មានចំនួន ១៨៦ បង្គោលអគ្គិសនី របស់ក្រុមហ៊ុន SHNEITEC ENERGY CO., LTD. ព្រមទាំងសិក្សា និងរៀប ចំ របាយ ការណ៍ IESIA ដោយ ក្រុមហ៊ុន ទីប្រឹក្សា Creative Green Design CO., LTD.។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ និង តម្រូវឱ្យ មាន ការសិក្សា បន្ថែមទៅលើ៖ (១). កែសម្រួល និងបន្ថែមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង គម្រោង ជាពិសេសបន្ថែមអនុក្រឹត្យដែលទាក់ទងនឹងការគ្រប់គ្រងអាងទឹក និងទន្លេ (២). ការរចនាខ្សែដក់នៃខ្សែបញ្ជូនអគ្គិសនី ឆ្លង កាត់ផ្លូវជាតិ លេខ៦ ផ្លូវ ជាតិលេខ៦៨ និងផ្លូវជនបទ រួម ទាំងខ្សែដកនៅតាមបង្គោលនីមួយៗ និងចន្លោះបង្គោលអគ្គិសនីទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ (៣). ត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបាន លឿន (បច្ចុប្បន្នក្រុមហ៊ុន បានដោះ ស្រាយ ប្រមាណ ជាង ៩០%) ពីការប៉ះពាល់ដោយសារសកម្មភាពគម្រោងឱ្យបានត្រឹមត្រូវ មុននឹងធ្វើការសាងសង់ (៤). ត្រូវ ចរចា និង ដោះ ស្រាយផលប៉ះពាល់ លើ ប្រឡាយ ដែល ពាក់ ព័ន្ធ នឹង សាងសង់ជើងបង្គោលលេខ AP-T026 ដោយ សហការ ជាមួយនឹង មន្ទីរ ធនធាន ទឹក និងឧតុនិយម ខេត្ត សៀមរាប អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ដែល ពាក់ ព័ន្ធឱ្យបានត្រឹមត្រូវ មុន នឹង ចាប់ ផ្តើមសាងសង់ (៥). ត្រូវកំណត់ទីតាំងរយៈកម្ពស់នៃតំបន់ទំនាប ដែល ត្រូវ យក អាចម៍ ពីការសាងសង់ទៅចាក់បំពេញដីនោះឱ្យបានច្បាស់លាស់ (៦). ត្រូវ បញ្ជាក់ពីប្រភេទ ប្រេង ត្រង់ស្វ័រ និង លេខកូដដែលត្រូវប្រើ ចៀសវាង ប៉ះពាល់ដល់ បរិស្ថាន (៧). ត្រូវ រចនាគម្រោង លើការសាងសង់អនុស្ថានីយ អគ្គិសនី ក្រុង សំរោង ពី ការចាក់ ដីបំពេញ ដើម្បីសាងសង់អនុស្ថានីយ អគ្គិសនី ចៀសវាងជន់លិចដី ស្រែរបស់ ប្រជាជន ដែល នៅ ក្បែរទីតាំងអនុស្ថានីយ អគ្គិសនី (៨). ត្រូវចុះបញ្ជី ប.ស.ស ឱ្យបុគ្គលិក-កម្មករនៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ (៩). ក្រុមហ៊ុនត្រូវកែសម្រួលនូវចំណុច ខ្វះខាតនៅក្នុង របាយការណ៍ IESIA ទៅតាមការផ្តល់យោបល់របស់ក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និង កិច្ច ប្រជុំ អន្តរក្រសួង និង (១០). ជារួម អង្គប្រជុំបានឯកភាព និង គាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួង សាធារណការ និង ដឹក ជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្ត សៀមរាប រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរ បរិស្ថានខេត្ត សៀមរាប មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់ គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com