នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ កព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dmitry Kobylkin រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានៃសហព័ន្ធរុស្សី។ ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-រុស្សី បានសង្កត់ធ្ងន់លើប្រវត្តិសាស្រ្តនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសកម្ពុជានិងរុស្ស៊ី និង បានយល់ស្របគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា លើបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Dmitry Kobylkin បានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។

ឯកឧត្តម Dmitry Kobylkin បានសំដែងការអបអរសាទរ និងគាំទ្រលទ្ធផលនៃកិច្ចប្រជុំលើកទី១នៃក្រុមការងារកម្ពុជា – រុស្ស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែលជំរុញបង្កើតឱ្យមានគម្រោងសហប្រតិបត្តិការរួមគ្នាលើវិស័យបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-រុស្សី។ ឯកឧត្តម បានលើកឡើងថាប្រទេសរុស្ស៊ី បានកែលម្អគុណភាពនៃការរស់នៅរបស់ប្រជាជន ដោយផ្តោតលើការគ្រប់គ្រងទឹក ខ្យល់ ការអភិវឌ្ឍនៃជីវបច្ចេកវិទ្យា និងការអភិរក្សជីវៈចម្រុះបានល្អ។ ឯកឧត្តមរដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានរុស្សី បានបញ្ជាក់ផងដែរថា ការការពារបរិស្ថានគឺជាអាទិភាពមួយសម្រាប់ប្រទេសរុស្ស៊ី ហើយចង់ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះជាមួយកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសរុស្ស៊ីគឺជាដៃគូល្អ និងដែលគួរអោយទុកចិត្ត។ ឯកឧត្តម បានជម្រាបអំពីការអភិវឌ្ឍនាពេលថ្មីៗ របស់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដែលបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងការគ្រប់គ្រងខ្យល់ទឹកនិងដី។ ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងបានស្វាគមន៍ចំពោះវិនិយោគិនរុស្ស៊ីនៅក្នុងវិស័យទេសចរណ៍នេះ។ លើសពីនេះទៀត ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍទីក្រុង និងការបង្កើតគម្រោងជាទីក្រុងមេត្រីភាពបរិស្ថាន។

 

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន