ថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នំា២០១៩ ។

ក្នុងជំនួបនេះ លោកអភិបាលក្រុងបានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា នេះជាលើកទី១ដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងពិតជាមានក្តីរំភើបរីករាយដោយបានមើលឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ភាពស៊ីវីល័យ និងភាពរួសរាយរាក់ទាក់របស់ប្រជាជន ព្រមទំាងការវិវត្តរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសគឺភាពស្រស់ស្អាត និងភាពទាក់ទាញរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេស។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា ទីក្រុងឡុងប៊ិច ជាទីក្រុងមួយដែលមានប្រជាជនខ្មែររស់នៅច្រើន (Cambodia Town) ហើយនៅក្នុងការរៀបចំក្រុងគឺមានការគិតគូយ៉ាងខ្លំាងលើគុណភាព និងនិរន្តរភាពបរិស្ថាន តាមរយៈការដាក់ចេញនូវវិធានការអនុវត្តក្នុងការគ្រប់គ្រងកាកសំណល់រឹង សំណល់រាវ ការបំពុលទឹក សម្លេង ខ្យល់ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការរៀបចំតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងការប្រើប្រាស់មធ្យោបាយដែលសន្សំសំចៃថាមពលខ្ពស់ ដោយយកបច្ចេកវិទ្យាជាស្នូល។ ហើយលោក ក៏បានស្នើឱ្យមានការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនៃប្រទេសទំាងពីរ ដើម្បីអាចសិក្សារៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងបានបញ្ជាក់ទៅលោកអភិបាលក្រុងឡុងប៊ិចយ៉ាងដូច្នេះថា កម្ពុជាបាននិងកំពុងបោះជំហានទៅមុខស្ថិតក្នុងដំណើរនៃការធ្វើទំនើបភាវូបនីយកម្ម និងបន្តខិតខំរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេស ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ជីវភាព រក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច និងសុខុនីយកម្មរបស់ប្រជាជនកម្ពុជានៅទូទំាងប្រទេស។ ការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនប្រជាជននៅទីក្រុងបានធ្វើឱ្យរាជធានីភ្នំពេញត្រូវបន្តគិតគូ និងយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធការគ្រប់គ្រងសំណល់ ការរៀបចំក្រុង ការរៀបចំចំណត ការរៀបចំចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវ ការបំពុលទឹក ការបំពុលខ្យល់ ការសន្សំសំចៃថាមពល ដោយផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍក្រុងឈានមុខដែលស្អាត បៃតង និងធានាបាននៅការរស់នៅដោយចីរភាព។ ដើម្បីជំរុញឱ្យកិច្ចការនេះទទួលបានលទ្ធផលជាវិជ្ជមាន ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារ តួនាទីភារកិច្ច និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ឱ្យបំពេញការងារបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានដាក់ចេញនូវវិធានការច្បាប់ និងការផាកពិន័យដល់ប្រជាពលរដ្ឋដែលល្មើសច្បាប់ ព្រមទំាងបានយកចិត្តទុកដាក់ក្នុងការអប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានដល់កុមារ និងយុវជនឱ្យមានទម្លាប់ល្អក្នុងការរស់នៅស្អាត ក៏ដូចជាកៀរគរប្រភពថវិកាផ្សេងៗដើម្បីគំាទ្រនូវរាល់បណ្តាសកម្មភាពទំាងឡាយដែលធ្វើឱ្យទីក្រុងកាន់តែស្អាត និងបៃតង ដែលធានាបាននូវការរស់នៅដោយចីរភាពរបស់ប្រជាជន។

ពាក់ព័ន្ធនឹងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលក្រុងពិចារណារឱ្យមានការផ្លាស់ប្តូរទស្សនទាននៃការរៀបចំក្រុងឈានមុខ ឬ ទីក្រុងស្អាត និងទីក្រុងដែលប្រជាជនចង់រស់នៅ តាមរយៈការរៀបចំសិក្ខាសាលា និងសន្និសីទនានា ព្រមទំាងការឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នារវាងទីក្រុងនៃប្រទេសទំាងពីរ។

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com