ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា របស់ក្រសួងទាំងពីរ ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។

លោកជំទាវ ចម និម្មល បានលើកឡើងថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរ ពិតជាមានសារៈសំខាន់និងមានអត្ថន័យជាប្រវត្តិសាស្រ្ត ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមហ៊ុននានា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ការពង្រឹងកិច្ចគាំពារបរិស្ថាន គឺមានភាពចាំបាច់ក្នុងការរក្សាការប្រកួតប្រជែង និងការលើកតម្កើងផលិតផលកម្ពុជាទីក្នុងទីផ្សាកាន់តែប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលនិងការងារបរិស្ថាន គឺត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភីបាលក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពគិតគូរ ដល់ចីរភាពបរិស្ថានយ៉ាងសំខាន់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ បញ្ចូលបញ្ហាបរិស្ថាន ទៅក្នុងបេះដូងនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាថា ប្រទេសជាតិរបស់យើងនឹងរីកចម្រើនទៅមុខប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមបានថ្លែងបន្ថែមថាអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម បានបង្ហាញពីការយកចិត្តទុកដាក់ និងសហការខ្ពស់ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានក្នុងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម សម្រាប់ការលើកកម្ពស់ការការពារសុខភាពសាធារណៈ និងបរិស្ថាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម នឹងអនុញ្ញាតឱ្យក្រសួងទាំងពីរ៖

ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង៖ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងទាន់ពេលវេលា អំពីក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងបង្កការបំពុលបរិស្ថាន

ចាត់វិធានការរដ្ឋបាលច្បាស់លាស់៖ ក្រសួងពាណិជ្ជកម្មនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ក្នុងការចាត់វិធានការតឹងរ៉ឹង រាប់ចាប់តាំងពីការព្រមាន ការផ្អាក ឬលុបចោលអាជ្ញាបណ្ណ រហូតដល់ការដាក់ឈ្មោះក្រុមហ៊ុនល្មើសទៅក្នុង «បញ្ជីខ្មៅ» និងផ្សព្វផ្សាយជាសាធារណៈ

ការតាមដាន និងវាយតម្លៃរួមគ្នា៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នឹងធ្វើជាសេនាធិការរួមគ្នាក្នុងការចុះពិនិត្យ តាមដាន និងវាយតម្លៃអនុលោមភាពរបស់ក្រុមហ៊ុននានា ដើម្បីលើកទឹកចិត្តដល់ធុរកិច្ចបៃតង។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច