នាយកដ្ឋាន ជីវភាពសហគមន៍
តួនាទី និងភារកិច្ច
នាយកដ្ឋានជីវភាពសហគមន៍ មានតួនាទី និងភារកិច្ចដូចជារៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រ ផែនការគ្រប់គ្រងសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងសហគមន៍តំបន់ ការពារធម្មជាតិស្របតាមគោលការណ៍ច្បាប់។ សិក្សា ស្រាវជា្រវ និងរៀបចំទិន្នន័យនានា ដើម្បីគ្រប់គ្រង សហគមន៍ដែលមានស្រាប់ ធ្វើសំណើដាក់បញ្ចូលសហគមន៍ថ្មីដែលមានមូលដ្ឋាន នៅក្នុង ឬជាប់តំបន់ ការពារធម្មជាតិ ក៏ដូចជាការពារ អភិរក្ស និងស្តារធនធានធម្មជាតិក្នុងសហគមន៍តំបន់ការពារធម្មជាតិឱ្យ មាននិរន្តរភាព។
(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)
នាយកដ្ឋានមានការិយាល័យចំនួន ៥៖
-ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យគ្រប់គ្រងសហគមន៍
-ការិយាល័យលើកកម្ពស់ជីវភាពសហគមន៍
-ការិយាល័យត្រួតពិនិត្យវាយតម្លៃសហគមន៍
-ការិយល័យបណ្តុះបណ្តាល និងផ្សព្វផ្សាយសហគមន៍
អង្គការលេខ
ទំនាក់ទំនងក្រសួង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540