កិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ»ថ្នាក់ជាតិប្រចាំឆ្នាំ២០២០
ថ្ងៃ ព្រហស្បតិ៍, 24 ធ្នូ, 2020ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាប្រធានគណៈកម្មាធិការសហព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញដឹកនាំកិច្ចប្រជុំសមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិលើកទី២នៅក្រសួងបរិស្ថាន។ វេទិកានេះរៀបចំឡើងដោយមានការចូលរួមពីសំណាក់គណៈកម្មការបណ្តាញថ្នាក់ជាតិ សមាជិកគណៈកម្មការបណ្តាញថ្នាក់តំបន់ និងមន្រ្តីជំនាញអភិវឌ្ឍន៍ជីវភាពសហគមន៍មួយចំនួន និងក្នុងគោលបំណងពិនិត្យមើលនូវវឌ្ឍនភាព និងបញ្ហាប្រឈម ដែលបានអនុវត្តន៍កិច្ចការងារបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិកន្លងមក និងកំណត់ផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់អនុវត្តន៍បន្ត។ បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីលទ្ធផលការងារនៃកិច្ចបណ្តាញថា្នក់តំបន់ទាំង៣ រួមមានបណ្តាញសហគមន៍ខាងត្បូងបឹងទន្លេសាប បណ្តាញសហគមន៍ខាងតជើងបឹងទន្លេសាប និងបណ្តាញសហគមន៍ខាងកើតទន្លេមេគង្គ ឯកឧត្តម ខៀវ បូរិន បានបញ្ជាក់ឲ្យដឹងថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺជាសកម្មភាពមួយ ដែលបាននិងកំពុងអនុវត្តន៍ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងគោលដៅផ្តល់សិទ្ធិដល់ប្រជាសហគមន៍មូលដ្ឋាន ក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ បម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ចំពោះប្រជាពលរដ្ឋរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ។
ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានដំណើរការកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ»ថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ «តួនាទីបណ្តាញក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ»។ បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីលទ្ធផលការងារនៃកិច្ចបណ្តាញថា្នក់តំបន់ទាំង៣ រួមមានបណ្តាញសហគមន៍ខាងត្បូងបឹងទន្លេសាប បណ្តាញសហគមន៍ខាងជើងបឹងទន្លេសាប និងបណ្តាញសហគមន៍ខាងកើតទន្លេមេគង្គ ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ នូវយុទ្ធសាស្ត្រអនុវត្តមួយចំនួនដូចខាងក្រោម៖
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំសហព័ន្ធសហភាពសហគមន៍ការពារធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដែលមានសមាសភាព៖
-ថ្នាក់ជាតិ មានសមាជិកគណៈកម្មការ ១១នាក់ (ស្រ្តី២នាក់)
-ថ្នាក់តំបន់មាន៣តំបន់ (តំបន់ខាងជើងបឹងទន្លេសាប តំបន់ខាងត្បូងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) មានសមាជិកគណៈកម្មការ ២៣នាក់ (ស្រ្តី៤នាក់)
-ថ្នាក់មូលដ្ឋាន មាន៣៥បណ្តាញ មានសមាជិកគណៈកម្មការ ២២៨នាក់ (ស្រ្តី៣១នាក់)៕










