ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាប្រធានគណៈកម្មាធិការសហព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញដឹកនាំកិច្ចប្រជុំសមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិលើកទី២នៅក្រសួងបរិស្ថាន។ វេទិកានេះរៀបចំឡើងដោយមានការចូលរួមពីសំណាក់គណៈកម្មការបណ្តាញថ្នាក់ជាតិ សមាជិកគណៈកម្មការបណ្តាញថ្នាក់តំបន់ និងមន្រ្តីជំនាញអភិវឌ្ឍន៍ជីវភាពសហគមន៍មួយចំនួន និងក្នុងគោលបំណងពិនិត្យមើលនូវវឌ្ឍនភាព និងបញ្ហាប្រឈម ដែលបានអនុវត្តន៍កិច្ចការងារបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិកន្លងមក និងកំណត់ផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់អនុវត្តន៍បន្ត។ បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីលទ្ធផលការងារនៃកិច្ចបណ្តាញថា្នក់តំបន់ទាំង៣ រួមមានបណ្តាញសហគមន៍ខាងត្បូងបឹងទន្លេសាប បណ្តាញសហគមន៍ខាងតជើងបឹងទន្លេសាប និងបណ្តាញសហគមន៍ខាងកើតទន្លេមេគង្គ ឯកឧត្តម ខៀវ បូរិន បានបញ្ជាក់ឲ្យដឹងថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺជាសកម្មភាពមួយ ដែលបាននិងកំពុងអនុវត្តន៍ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងគោលដៅផ្តល់សិទ្ធិដល់ប្រជាសហគមន៍មូលដ្ឋាន ក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ បម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ចំពោះប្រជាពលរដ្ឋរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ។

ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានដំណើរការកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ»ថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ «តួនាទីបណ្តាញក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ»។ បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីលទ្ធផលការងារនៃកិច្ចបណ្តាញថា្នក់តំបន់ទាំង៣ រួមមានបណ្តាញសហគមន៍ខាងត្បូងបឹងទន្លេសាប បណ្តាញសហគមន៍ខាងជើងបឹងទន្លេសាប និងបណ្តាញសហគមន៍ខាងកើតទន្លេមេគង្គ ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ នូវយុទ្ធសាស្ត្រអនុវត្តមួយចំនួនដូចខាងក្រោម៖

១. ចងក្រងរបាយការណ៍គ្រប់កម្រិតបណ្តាញសហគមន៍ និងផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២១
២. រៀបចំបង្កើតក្រុមការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍
៣. បង្កើនកិច្ចសហការរវាងគណៈកម្មាធិការបណ្តាញសហគមន៍ ថ្នាក់ជាតិ និងថ្នាក់តំបន់ រួមជាមួយថ្នាក់មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ដែលមានគម្រោងនានានៅតាមតំបន់គោលដៅ
៤.រៀបចំបំពេញបទដ្ឋានគតិយុត្តទាំងអស់ដែលសហគមន៍ស្នើសុំមកនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដើម្បីសម្របសម្រួលជាមួយមន្ទីរបរិស្ថាននៅតាមខេត្តនានាពាក់ព័ន្ធ និងបណ្តាញដែលបានបង្កើតរួចរាល់។
៥. រៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មាធិការបណ្តាញសហគមន៍ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋានស្តីពីការប្រមូលព័ត៌មាន វិភាគ របៀបរបបការងារ និងការរៀបចំរបាយការណ៍ជាដើម។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំសហព័ន្ធសហភាពសហគមន៍ការពារធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដែលមានសមាសភាព៖

-ថ្នាក់ជាតិ មានសមាជិកគណៈកម្មការ ១១នាក់ (ស្រ្តី២នាក់)

-ថ្នាក់តំបន់មាន៣តំបន់ (តំបន់ខាងជើងបឹងទន្លេសាប តំបន់ខាងត្បូងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) មានសមាជិកគណៈកម្មការ ២៣នាក់ (ស្រ្តី៤នាក់)

-ថ្នាក់មូលដ្ឋាន មាន៣៥បណ្តាញ មានសមាជិកគណៈកម្មការ ២២៨នាក់ (ស្រ្តី៣១នាក់)៕

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ
ថ្ងៃ ចន្ទ, 27 តុលា, 2025 ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ