ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៃគម្រោងពិព័រណ៍សហគមន៍ បានជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកំពង់ធំ ដែលកំពុងរៀនជំនាញជួសជុលម៉ូតូ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី បានលើកឡើងថា ជំនាញ គឺសំខាន់ណាស់ សម្រាប់យុវជន ក៏ដូចជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិយើង។ ការបណ្តុះបណ្តាលនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍ មករៀនជំនាញមួយច្បាស់លាស់ ដើម្បីមានជម្រើសមុខរបរពិតប្រាកដមួយ ជួយកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ និងជួយឲ្យសហគមន៍មានការរីចម្រើនរុងរឿង។
លោកជំទាវ បានបន្ថែមថា គម្រោងរៀបចំពិព័រណ៍សហគមន៍ ជាយន្តការគាំទ្រយ៉ាងរឹងមាំ ជួយអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ឱ្យមានជីវភាពរុងរឿង តាមរយៈការដាក់ចេញ នូវផែនការច្បាស់លាស់ គឺការបណ្តុះបណ្តាល ចំណេះជំនាញផ្សេងៗ ប្រកបដោយសក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិត រមួតរវាងសហគមន៍ និងដៃគូអភិវឌ្ឍនានា ព្រមទាំងការបង្កើត វេទិកាពិគ្រោះយោបល់ រវាងសហគមន៍ និងពាណិជ្ជករគោលដៅ។
លោកជំទាវរដ្ឋលេខាធិការ បានបន្តដែរថា ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ទទួលបាន ការបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ របស់គម្រោងរៀបចំពិព័រណ៍ សហគមន៍ ដែលជាផ្នែកមួយជាការផ្តល់ជម្រើសមុខរបរ ដ៏សំខាន់សម្រាប់ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់នៅតាមមូលដ្ឋាន។
លោក ហឿន សុធីម សមាជិកសហគមន៍តំបន់ការពាររធម្មជាតិជាំធ្លក ភូមិវាលព្រីង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសម្តែងការសប្បាយរីករាយ ជាមួយការទទួលបានជំនាញជាជាងជួសជុលម៉ូតូ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ។ លោក ហឿន សុធី បានមកសិក្សាវគ្គជាងម៉ូតូនេះ ជាមួយសមាជិកសហគមន៍ម្នាក់ទៀត រយៈពេល៤ខែ រួចមកហើយ ហើយពេលនេះបានបញ្ចប់ការសិក្សា ប្រមទាំងគ្រោងត្រឡប់ទៅមូលដ្ឋាន បង្កើតជាហាងជួសជុលម៉ូតូ ផ្ទាល់ខ្លួន ដើម្បីរកចំណូលបង្កើនជីវភាពគ្រួសារ។
ក្នុងពេលនេះដែរ លោកជំទាវ ម៉ុម ថានី បានប្រគល់ថវិការបស់គម្រោងរៀបចំពិពរន៍សហគមន៍ ដល់សិក្ខាកាម ដែលជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិជាំថ្លក ដែលបានបញ្ចប់វគ្គសិក្សាជាងជួសជុលម៉ូតូ ចំនួន២នាក់ ដែលម្នាក់ៗទទួលបាន ថវិកាចំនួន៣លាន៦សែនរៀល។ ថវិកានេះគឺផ្តល់ជូនដល់សិក្ខាកាម បង្កើតមុខរបរ ដើម្បីបង្កើនជីវភាពគ្រួសារនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា គម្រោងរៀបចំពិព័រណ៍សហគមន៍ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង នៅខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង បង្កើតមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយ ឬលប់បំបាត់ទាំងស្រុងការប្រើប្រាស់ធនធានធម្មជាតិ និងជាគម្រោងនៃកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ