រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តជប៉ុន
ថ្ងៃ ចន្ទ, 4 ធ្នូ, 2017ថ្ងៃ០១ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមនិស្សិតជប៉ុនដែលដឹកនាំដោយលោកស្រី Akiko SASAKI ប្រធានការរិយាល័យ SIDE BY SIDE International ប្រចាំនៅកម្ពុជា បានចូលជួបនិងសំណេះសំណាលស្តីអំពីសកម្មភាពស្ម័គ្រចិត្តរបស់និស្សិតជប៉ុននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ការងារស្ម័គ្រចិត្ត គឺជាបេសកកម្មធំរបស់យុវជនកម្ពុជា ដើម្បីបង្កើតទំព័រថ្មីសម្រាប់យុវជនឱ្យកាន់តែមានចំណេះ ជំនាញ និងស្វែងយល់ពីសកម្មភាពសង្គម។ ឯកឧត្តមរដ្ឋមន្ត្រីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ក្រុមយុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ បានធ្វើសកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈរូបភាពផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបញ្ជូននិស្សិតជប៉ុនមកកម្ពុជាដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយនិស្សិតខ្មែរផងដែរ៕