ថ្ងៃ០១ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានអនុញ្ញាត​ឱ្យក្រុមនិស្សិតជប៉ុនដែលដឹកនាំដោយលោកស្រី Akiko SASAKI ប្រធានការរិយាល័យ SIDE BY SIDE International ប្រចាំនៅកម្ពុជា​ បានចូលជួបនិងសំណេះសំណាលស្តីអំពីសកម្មភាពស្ម័គ្រចិត្ត​របស់​និស្សិតជប៉ុននៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ការងារ​ស្ម័គ្រចិត្ត​ គឺ​ជាបេសកកម្ម​ធំ​របស់​យុវជន​កម្ពុជា ​​ដើម្បីបង្កើតទំព័រថ្មីសម្រាប់យុវជនឱ្យកាន់តែមានចំណេះ ជំនាញ និង​ស្វែង​យល់​ពី​សកម្មភាព​សង្គម។ ឯកឧត្តមរដ្ឋមន្ត្រីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើង​ថា ក្រុមយុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ បានធ្វើសកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈរូបភាព​ផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបញ្ជូននិស្សិតជប៉ុនមកកម្ពុជាដើម្បីផ្លាស់​ប្តូរ​បទពិសោធន៍ជាមួយនិស្សិតខ្មែរផងដែរ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ