ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅវេទិកាពិភពលោក ស្តីពីសំណង់និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និង ក្រសួងបរិស្ថាននៃប្រទេសបារាំង
កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសបារាំង ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់និងសម្រេចបានតាមរយៈផែនការសកម្មភាពដូចជា៖
(1) ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ.
(2) ការអភិវឌ្ឍស្តង់ដារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និង
(3) ការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
(4) ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសម្បែង។
និង (5) ផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ថាកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថាឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាទទួលស្គាល់សារៈសំខាន់នៃសេចក្តីប្រកាស DE CHAILLOT ហើយកំពុងទទួលបានការអនុម័តជាផ្លូវការ តាមរយៈក្រសួងការបរទេសនៃប្រទេសនានា ដើម្បីរួមគ្នាកសាងកេរ្តិ៍ដំណែល និងសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
ថ្ងៃ ពុធ, 27 ឧសភា, 2026 គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតីតថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកកសាងគ្រឹះសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ
ថ្ងៃ សុក្រ, 10 មេសា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតីតថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកកសាងគ្រឹះសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ