នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» (AI for Climate Action Forum 2026) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងទីភ្នាក់ងារ KOICA ព្រមទាំងអ្នកជំនាញបច្ចេកវិទ្យា វិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិជាច្រើនរូប។

អង្គវេទិកាទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានកំណត់នូវគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិតទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាកត្តាចាំបាច់ក្នុងការសម្រេចឱ្យបាននូវមហិច្ឆតារបស់ប្រទេសនីមួយៗ ព្រមទាំងជួយបង្កើននូវហិរញ្ញប្បទានសម្រាប់ការងារបញ្ញាសិប្បនិម្មិតនេះផងដែរ។ បន្ថែមពីនេះ លទ្ធផលនៃវេទិកានេះនឹងក្លាយជាគោលជំហររួមសម្រាប់កិច្ចចរចាក្នុងសន្និសីទ COP31 នៅប្រទេសតួកគីយ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលទ្ធផលនៃវេទិកានេះ និងបានជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យា (TEC) ព្រមទាំងមជ្ឈមណ្ឌល និងបណ្តាញបច្ចេកវិទ្យាអាកាសធាតុ (CTCN) ផ្តល់ការគាំទ្របន្ថែមទាំងផ្នែកគោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្រោមយន្តការបច្ចេកវិទ្យានៃក្របខ័ណ្ឌ UNFCCC។ ទន្ទឹមនឹងនេះ ប្រទេសនីមួយៗត្រូវកំណត់ពីតម្រូវការជាក់ស្តែងរបស់ខ្លួន ដើម្បីឱ្យដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា អាចជួយប្រែក្លាយតម្រូវការទាំងនោះទៅជាគម្រោងស្នើសុំ និងជាភាពជាដៃគូយូរអង្វែង។

ជាមួយគ្នានេះ កម្ពុជាសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនានា សំដៅជំរុញការប្រើប្រាស់កម្មវិធី AI ឱ្យស្របតាមបរិបទក្នុងស្រុកសម្រាប់សកម្មភាពអាកាសធាតុ ព្រមទាំងបន្តផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការកសាងសមត្ថភាព និងពង្រឹងភាពជាដៃគូដែលឆ្លើយតបទៅនឹងអាទិភាពរបស់កម្ពុជា។

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
ថ្ងៃ ពុធ, 7 តុលា, 2026 ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍