ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោមប្រធានបទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធ រាប់ម៉ឺននាក់ ទៅទទួលយកកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស និងតាមថ្នាលបណ្តុះកូនឈើនានា របស់សហគមន៍ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។ មន្ទីរបរិស្ថានរាជធានី ខេត្ត បានចែកជូនសាធារណៈជន ក្នុងថ្ងៃទី៩~១០ ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ៥ ៥២២ដើម ក្នុងនោះមាន៖

១~កូនត្នោតចំនួន ៥១៦ដើម
២~កូនឈើព្រៃចម្រុះចំនួន ៤ ៦៩០ដើម
៣~កូនឈើហូបផ្លែចំនួន ៨៦ដើម
៤~កូនឈើលម្អចំនួន ២៣០ដើម។

ជាមួយនឹងលទ្ធផលនេះ ក្រសួងបរិស្ថានបានចែកកូនឈើ់ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ សរុបចំនួន១,៥លានដើម រួចមហើយ។ ក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ យុវជនកម្ពុជា បន្រ្តីរាជការ និងបុគ្គលិក នៃគ្រឹះស្ថានសាធារណៈ និងឯកជន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមចែកកូនឈើ ព្រមទាំងបាន ចូលរួមដាំដើមឈើឱ្យបានច្រើនជាបណ្តើរៗ ដើម្បីបង្កើនភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងមានសុខភាពល្អ។ ការដាំស្តារព្រៃ ជួយបង្កើនគម្របបៃតងនៅកម្ពុជា និងជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។

សូមបញ្ជាក់ថា ដើម្បីឱ្យស្របតាមរដូវកាលមានភ្លៀងធ្លាក់ ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនពលរដ្ឋ ដើម្បីយកទៅដាំដោយឥតគិតថ្លៃ នៅតាមថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើនានាទូទាំងប្រទេស ក្នុងមានថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ផងដែរ។

សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ៕

ព័ត៌មានបន្ថែម

An Open Letter from a Foreign Visitor to Cambodia
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 An Open Letter from a Foreign Visitor to Cambodia
លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម
ថ្ងៃ អង្គារ, 14 កក្កដា, 2026 រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម