ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានសហការជាមួយនិងក្រសួងបរិស្ថាន ក្នុងកិច្ចអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងថា ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ត្រូវជាលើកទី១៨ នៃទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នេះ មានគោលបំណង ១) លើកទឹកចិត្ត និងពង្រឹងសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ ២) បង្កើនការយល់ដឹងដល់សាធារណជនពីបេសកកម្មរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីឱ្យកាន់តែមានការប្តេជ្ញាចិត្តចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្សក្នុងបុព្វហេតុកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តមអនុរដ្ឋបានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង ពេញផ្ទៃប្រទេស និងភាពរុងរឿងនៃប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណជាបន្តបន្ទាប់បានធ្វើឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ នៅក្នុងកំណែទម្រង់ ព្រៃឈើ ធនធានធម្មជាតិ និងជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ដោយចាប់ផ្តើមពី ការធ្វើទំនើបកម្មក្រសួង ឈានទៅរដ្ឋបាលទំនើប និងឆ្ពោះទៅកាន់រដ្ឋបាលឌីជីថល ក្នុងនោះការគ្រប់គ្រងតំបន់ការពារធម្មជាតិត្រូវបានបង្កើនប្រសិទ្ធភាពគ្រប់គ្រងតាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ហើយ តំបន់ការពារធម្មជាតិបានកើនរហូតដល់ចំនួន ៧៣តំបន់ មានផ្ទៃដីសរុប ៧.០៤៦.៨៦៣ ហិកតា ស្មើនឹងជិត ៤០% នៃផ្ទៃប្រទេស។

ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានថ្លែងស្វាគមន៍ និងបានលើកឡើងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបម្រើការនៅជួរមុខនៃការអភិរក្ស។ ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិហើយតំបន់ការពារធម្មជាតិគឺដល់សារៈសំខាន់ទៅដល់ការអភិវឌ្ឍន៍នៃជីវភាពជាពិសេសការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។

លោក អាលីសស្ទែរ ម៉ូលដ៍ នាយកអង្គការ WCS បានលើកឡើងថាការប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក ថ្ងៃនេះ យើងមករួមគ្នាដើម្បីគោរពដឹងគុណនូវភាពក្លាហាន ការបរិច្ចាកកម្លាំងកាយចិត្ត និងការលះបង់ដ៏ធំធេង របស់បុរស និងស្ត្រី ដែលបានបម្រើជួរមុខនៃការងារការពារ និងអភិរក្ស គឺមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្ពុជា។ លោក បានបន្ថែមថា ក្នុងនាមជាតំណាងថ្ងៃនេះ សម្រាប់គ្រួសារអង្គការអភិរក្ស នឹងបន្តឈរជាមួយអ្នក គាំទ្រអ្នក និងត្រូវបានលើកទឹកចិត្ត និងបំផុសគំនិតដោយគំរូ និងទង្វើល្អរបស់មន្ត្រីឧទ្យានុរក្សជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ជូនថា នៅក្នុងការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនាពេលនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់អំពីការងាររបស់មន្ត្រី ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងបានចូលរួមដាំកូនឈើជាច្រើនដើម នៅដែនជម្រកសត្វព្រៃកែសីមាក្នុងខេត្តមណ្ឌលគិរីផងដែរ៕

 

ព័ត៌មានបន្ថែម

An Open Letter from a Foreign Visitor to Cambodia
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 An Open Letter from a Foreign Visitor to Cambodia
លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម
ថ្ងៃ អង្គារ, 14 កក្កដា, 2026 រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម