ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកថវិកាគោលនយោបាយឧបត្ថម្ភ និងសារលិខិតរំលែកទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារសព វរៈសេនីយ៍ឯក ព្រៀប ចំរើន ជាយោធិន នៃកងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៣ ឆ្នាំដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្ម ការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។

ជាមួយការចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយភរិយានៃសព ព្រមទាំងក្រុមគ្រួសារសព និងឧទ្ទិសកុសលជូនដល់សពវីរៈយុទ្ធជន វរៈសេនីយ៍ឯក ព្រៀប ចំរើន សូមបានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានបន្ថែម

រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម
ថ្ងៃ អង្គារ, 14 កក្កដា, 2026 រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ