ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកថវិកាគោលនយោបាយឧបត្ថម្ភ និងសារលិខិតរំលែកទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារសព វរៈសេនីយ៍ឯក ព្រៀប ចំរើន ជាយោធិន នៃកងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៣ ឆ្នាំដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្ម ការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។

ជាមួយការចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយភរិយានៃសព ព្រមទាំងក្រុមគ្រួសារសព និងឧទ្ទិសកុសលជូនដល់សពវីរៈយុទ្ធជន វរៈសេនីយ៍ឯក ព្រៀប ចំរើន សូមបានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ