ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើ្ញញដឹកនាំប្រតិភូ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយឱកាសការងារ ដល់ពលករចំណាកស្រុក វិលត្រឡប់មកមូលដ្ឋានវិញ ចំនួន១៦៥១គ្រួសារ នៅតាមទីតាំងចំនួន៣កន្លែងផ្សេងគ្នា ស្ថិតនៅស្រុកអូររាំងឪ (៤០៣គ្រួសារ) ស្រុកពញាក្រែក ( ស្មើនឹង១៥២) និងស្រុកត្បូងឃ្មុំ (៥០៣គ្រួសារ) នៃខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរលើសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កាលៈទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនបានដោះស្រាយនិងខ្វះខាតស្បៀងនោះឡើយ ជាពិសេសការសម្រួលការលំបាក ការផ្តល់ឱកាសការងារក្នុងស្រុក ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុកវិលត្រឡប់មកមូលដ្ឋានវិញផងដែរ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា។ ឯកឧត្តម បានថ្លែងអំពីសាមគ្គីភាព និងជំនឿទុកចិត្តលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់លើឱកាសការងារដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការការងារជាច្រើន នៅតាមរោងចក្រសហគ្រាស និងតំបន់អភិវឌ្ឍន៍នានា។ ជាមួយគ្នានេះប្រជាពលរដ្ឋ អាចបង្កើនការដាំដុះដំណាំ បន្លែ ដើមឈើហូបផ្លែ ដើម្បីធានាសន្តិសុខស្បៀងគ្រួសារ និងអាចរកចំណូលបន្ថែមផងដែរ។ «ក្នុងពេលដែលបញ្ហាព្រំដែនការធ្វើការចំណាកស្រុក វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈម ការមើលងាយ ការរំលោភច្បាប់ផ្សេងៗ ដោយក្រុមនិយមមួយចំនួនណានោះ ដូច្នេះហើយត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ យើងខ្មែរតែមួយ ជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី៕

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនៅតាមបណ្តាស្រុកខាងលើក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជូនថវិកា ដែលជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ក្រុមគ្រួសារប្រជាពលរដ្ឋចូលរួមផងដែរ។ សម្រាប់ឱកាសការងារនៅទូទាំងប្រទេសមានប្រមាណ១០ម៉ឺនកន្លែង កំពុងរង់ចាំទទួលប្រជាពលរដ្ឋ ដែលធ្វើចំណាក់ស្រុកវិលត្រឡប់មកធ្វើការក្នុងប្រទេសវិញ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងជ្រើសរើសកម្លាំងពលកម្មជាច្រើនផងដែរ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី