នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្ត Zhejiang ប្រទេសចិន។

ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានការចង្អុលបង្ហាញនិងការគាំទ្រពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយឈរលើសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត ក្រសួងបរិស្ថាន បានបង្កើតជាយុទ្ធនាការ និងជំរុញការធ្វើការប្តេជ្ញាចិត្ត ដាក់ចេញសកម្មភាពជានានាជាច្រើន ដោយមានអ្នកចូលរួមចំនួនរាប់លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមសម្អាតអនាម័យ រើសសំរាម ការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមដងផ្លូវនានា ដើម្បីកម្ពុជាមានភាពស្អាត ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន កំពុងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យា និងអភិបាលកិច្ចល្អ ជំរុញឱ្យមានភាពស្អាតនៅកម្ពុជា ក្នុងនោះ កិច្ចសហប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លើកទឹកចិត្តដល់បង្កើតឧស្សាហកម្មកែច្នៃសំរាម ដើម្បីកាត់បន្ថយកាកសំណល់ ដែលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រោះវិស័យសំណល់ជាវិស័យអាទិភាពក្នុងចំណោមវិស័យទាំង៦ ដែលកម្ពុជាបានធ្វើកាប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយសហគមន៍អន្តរជាតិ តាមរយៈផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 ដែលកំណត់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥៕

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី