ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិញស្រូវធ្វើអំបុក ជូនបងប្អូនកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀមក្រោមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា « ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» ។

កម្លាំងរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាននេះ គឺជាការផ្តល់កម្លាំងចិត្តពីសមរភូមិជួរក្រោយជូនចំពោះវីរ:កងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធការពារ បូរណភាពទឹកដីនៅសមរភូមិជួរមុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ប្រជាពលរដ្ឋ បាននិមន្តអញ្ជើញព្រះសង្ឃដែលគង់នៅវត្តព្រះធាតុ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្វាធ្យាយ រក្សាទានសីល និង ចម្រើនព្រះបរិត្ត ឧទ្ទិសកុសលផលបុណ្យដល់បងប្អូនកងទ័ពពលីលើសមរភូមិ។

សូមជម្រាបជូនថា កម្មវិធីទិញស្រូវធ្វើអំបុក ជូនបងប្អូនកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម និង ការបួងសួងសុំបារមីគ្រប់ទិសដីជួយការពារ ឃុំគ្រងដល់វីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធការពារ បូរណភាពទឹកដីនៅសមរភូមិជួរមុខ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ព្រមទាំង ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងសមាជិកាកិត្ដិយស លោកជំទាវ លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន និងសមាជិកាក្រុមការងារប្រតិបត្ដិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ