ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តប្រមូលសំរាម ចំនួន១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារអន្តរាគមន៍ប្រមូលសំរាម លើកកម្ពស់សុខភាព អនាម័យបរិស្ថាន និងធានាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹកនានា។

ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ព្រមទាំងអ្នកពាក់ព័ន្ធ រួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលចុះប្រចាំការជួយគាំទ្រលើកិច្ចគាំពារបរិស្ថាន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់រថយន្តដឹកសំរាម មធ្យោបាយដឹកជញ្ជូនសំរាម និងធុងសំរាម សម្រាប់ប្រើប្រាស់ ដើម្បីជួសសម្រួលការទុក ដាក់សំរាម របស់បងប្អូនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព។

សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ ខណៈពេលដែលកម្ពុជាត្រូវបានសត្រូវឈ្លានពានទឹកដី និងមានជនភៀសសឹកជាច្រើន នៅតាមមណ្ឌលសុវត្ថិភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាមនិងសម្ភារៈដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្ត ដែលទទួលរងគ្រោះ ដោយសង្រ្គាមឈ្លានពាន របស់ប្រទេសថៃ ដើម្បីចែកជូនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ម៉ូតូដឹកសំរាមចំនួន ២៥ គ្រឿងដល់ខេត្តមានជំរំជនភាសិក។

លើសពីនេះ ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តគោលដៅ ធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ទឹក​ និងអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ជាប្រចាំ ជំរុញឱ្យមានការទុកដាក់សំរាម ការញែកសំរាមឲ្យបានត្រឹមត្រូវ ទប់ស្កាត់ការដុតសំរាម និងសំណល់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ជនភៀសសឹក។

នៅក្នុងដំណាក់កាលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា យើងបានមើលឃើញយ៉ាងច្បាស់ ពីការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ប្រឆាំងសត្រូវឈ្លានពាន។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី