ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ បន្តគោរពនូវការវិនិយោគស្អាត ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីជ័យជំម្នះរួម។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសមជាមួយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) ដែលដឹកនាំដោយលោក Le Thanh Hung អគ្គនាយក VRG និងសមាជិកចំនួន ១៦ក្រុមហ៊ុន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនវិនិយោគនៅពេលមានភាពស្អាត ក៏ទទួលបានការរីកចម្រើន និងធានាបាននូវការការពារសុខភាពសាធារណៈ និងបរិស្ថានជាតិ ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ក្នុងឱកាសនេះដែរ លោក Le Thanh Hung និងប្រតិភូអមបានសម្តែងនូវការអរគុណ និងបានគោរពជូនពរ មហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួងបរិស្ថាន ជួបប្រទះសេចក្តីសុខ ចម្រើន និងជ័យមង្គល គ្រប់ប្រការ និងទទួលបានជោគជ័យជានិច្ច ដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ