ក្រសួងបរិស្ថាន៖ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងបៃតងក្នុងចំណោមអ្នកវិនិយោគជាតិ-អន្តរជាតិនៅកម្ពុជា
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតកាបូប D’LUXE INTERNATIONAL Co.,ltd. នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការអញ្ជើញចុះដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងភាពបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏ទទួលស្តាប់ពីបញ្ហាប្រឈម និងធាតុចូលនានាពីម្ចាស់រោងចក្រសហគ្រាស កម្មករ កម្មការិនី ដែលកំពុងបំពេញការងារដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ឈានឆ្ពោះទៅរោងចក្រស្អាត ការវិនិយោគបៃតង។

ការគាំទ្រ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលអនុលោមតាមការវិនិយោគបៃតងនេះ គឺជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង តាមរយៈបង្កើតឱកាសការងារថ្មីៗ និងធានាបាននូវកំណើនសេដ្ឋកិច្ច ដែលមិនបំផ្លាញធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ។ លើសពីនេះ គឺជាការបង្រៀនឱ្យអ្នកវិនិយោគមានភាពស្អាតផ្នែកខាងក្នុងដោយមានការទទួលខុសត្រូវសង្គមដែលផ្តោតជាសំខាន់ចំពោះសុខភាពសាធារណៈ និងការគោរពតាមបទដ្ឋានជាតិ-អន្តរជាតិដូចជាគោលការណ៍ ESG – Environmental Social and Governance។

ជារួម ការវិនិយោគបៃតងមិនត្រឹមតែជាការធ្វើអាជីវកម្ម ដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីអនាគតប្រកបដោយចីរភាព ដែលគោលបំណងចម្បងនៃការវិនិយោគបៃតង (Green Investment)នេះ គឺដើម្បីបង្កើតផលចំណេញផ្នែកសេដ្ឋកិច្ច ទន្ទឹមគ្នានេះក៏ជាការជំរុញឱ្យមានចីរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធ្យូងថ្ម។

ការបង្កើត ឬប្រើប្រាស់បច្ចេកវិទ្យាដែលស៊ីថាមពលតិច ដូចជាអគារវៃឆ្លាត (Green Buildings) ឬឧបករណ៍អគ្គិសនីសន្សំសំចៃខ្ពស់។ ការគ្រប់គ្រងសំណល់ និងការកែច្នៃ ដែលមានប្រព័ន្ធចម្រោះទឹកកខ្វក់ ការកែច្នៃសំណល់ឡើងវិញ (Recycling) និងការកាត់បន្ថយការបំពុល។ លើសពីនេះ ការគាំទ្រដល់បច្ចេកទេសកសិកម្មដែលមិនប្រើប្រាស់សារធាតុគីមីបំផ្លាញដី និងការថែរក្សាធនធានទឹក រួមទាំងការដឹកជញ្ជូនស្អាតដែលមិនបំភាយឧស្ម័នពុល៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី