ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូល ក្នុងការអនុវត្តរបាយការណ៍ រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តសាធារណជនឱ្យចូលរួមអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសសរស្តម្ភទាំង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាព និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា កម្ពុជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរក អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជាបានតាំងចិត្តបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានចន្លោះពី ៣៥ ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យដល់ ៧០% នៅត្រឹមឆ្នាំ២០៥០៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ